Tuesday, 18 September 2012

ផ្កាស្បៃរឿង


ផ្កាស្បៃរឿង
ផ្កាស្បៃរឿងជាប្រភេទផ្កាដែលប្រជាជនខ្មែរយើងស្គាល់យ៉ាងច្បាស់ណាស់ ដោយសារងាយស្រួលដាំ ធំលូតលាស់លឿន ធន់នឹងអាកាសធាតុ មាន ពណ៌ស្រស់ឆើតឆាយទាក់ទាក់ភ្នែក។ ផ្កាមានលក្ខណះមូល ត្របករៀងគ្នា មានរបៀបរៀបរយ ត្របកមានសភាពជាប់ណែនទៅនឹងទង មិនងាយជ្រុះ រយះពេលដែលអាចប្រើប្រាស់បានយូរចាប់ពី ៧ ទៅ ១០ ថ្ងៃ។​ ក្រៅពីនេះ ផ្កាស្បៃរឿងជាប្រភេទរុក្ខជាតិ ដែលមានអាយុក្នុងការប្រមូលផ បានរយះ ពេលខ្លីចាប់ពី ៦០ ទៅ ៧០ ថ្ងៃ ក៏អាចកាត់លក់បាន។ ម្យ៉ាងទៀតផ្កា ស្បៃរឿងគឺជាប្រភេទរុក្ខជាតិដែលអាចដុះបានគ្រប់ប្រភេទដី និងគ្រប់រដូវ កាល ហើយជាប្រភេទរុក្ខជាតិយកផ្កាអាចជួយរកប្រាក់ ចំណូលខ្ពស់ដល់ អ្នកដាំ។ បច្ចុប្បន្នការដាំដើមផ្កាស្បៃរឿង ក្រៅពីការដាំដើម្បីកាត់យកផ្កាលក់ហើយ អាចដាំក្នុងថូផ្កា ឬថង់ប្លាស្ទិកដើម្បី លំអតាមផ្ទះ អាគារ និងទីកន្លែងផ្សេងៗ រួមទាំងមានការដាំដើម្បីយកគ្រាប់លក់ឱ្យ រោងចក្រផលិតអាហារ សត្វទៀតផង។


លក្ខណះទូទៅរបស់ផ្កាស្បៃរឿង

ផ្កាស្បៃរឿង (Marigold) មានដើមរឹងមាំ មានកំពស់ចាប់ពី 0.4-1ម៉ែត្រ ស្លឹកមានរៀវវែងហើយឆែក។ 
ចំណែកឯ ផ្កាវិញមានរាងមូល ក្នុងផ្កា១​ទងមានផ្កាតូចៗ ជាច្រើននៅក្នុងនោះទៀតរួមគ្នាយ៉ាងណែន នៅក្នុងទងតែមួយ។ ភាគច្រើនគេប្រទះឃើញផ្កាស្បៃរឿងមានពណ៌លឿង និងទឹកក្រូច ប៉ុន្តែដោយ សារតែការបង្កាត់ពូជ និងតម្រូវ ការទៅតាមការចូលចិត្តរបស់អតិថិជនគេឃើញមានពណ៌ស ពណ៌គ្រីម និងពណ៌ផ្សេងៗ ទៀត។ នៅពេល ដែលគេកាត់ដើម មែក ឬស្លឹករបស់ផ្កាស្បៃរឿងនឹងមានក្លិនឈួល ស្អុយ ទើបធ្វើឱ្យសត្វល្អិតមិនហ៊ានមក រំខាន ហើយនៅក្នុងឬសរបស់ផ្កាស្បៃរឿងមានសារធាតុម្យ៉ាង ដែលជា សារធាតុអាចគ្រប់គ្រងបរិមាណជន្លេន ជ្រោយដីបានយ៉ាងល្អ។
 

Friday, 27 July 2012

ផ្កាឈូករ័ត្ន

ឈ្មោះវិទ្យាសាស្រ្តៈ Helianthus annuus  L
ឈ្មោះសាមញ្ញៈ Sunflower
ឈ្មោះជាភាសាខ្មែរៈ ផ្កាឈូករ័ត្ន

ផ្កាឈូករ័ត្ន​ ​ជាប្រភេទរុក្ខជាតិ​ ​ដែលរស់បាន​១ឆ្នាំ​ ​មានកំពស់ពី​ ​១-៣​ម៉ែត្រ​ដើម​ដុះត្រង់​ មានរោមរឹង​ ​វា មានស្លឹក​ធំដុះឆ្លាស់​ទងគ្នា​ ​មានទងវែង​ ​រាងបេះដូង​ស្រួចចុង​ គែមស្លឹក​មានធ្មេញ​រណាផ្ទៃទាំង​សងខាង​ ​មានរោម​ពណ៌ស​ ​ដែលមាន​ផ្កាធំមាន​អង្កត់ផ្ចិត​ ​ពី ​៦​ ទៅ​ ៣៧​សង់ទីម៉ែត្រ ​ត្របកខាង​ក្រៅពណ៌​លឿង ពេល​ចេញផ្កា​នៅខែ​ ​ធ្នូ​ ​និង ​កុម្ភៈ​ដែលមាន​ផ្លែជារង្វង់​ ​មានគ្រាប់​ច្រើនតម្រៀបគ្នា​។ ​ក្នុងការប្រើប្រាស់​ ​គេ ប្រើស្លឹក​ ផ្កា​ ​រុក្ខជាតិ​ទាំងមូល​ គេប្រមូលផល​នៅពេលផ្លែទុំដោយដករុក្ខជាតិ​ទាំងមូលហើយ​រក្សាទុក​ ​ផ្លែ​ ​ស្លឹក​ ​ដើម ដោយផ្នែកៗ​ពីគ្នា ហាលឱ្យស្ងួត ​។
 
ឈូករ័ត្នគឺជារុក្ខជាតិមួយប្រភេទដែលសំបូរជាតិប្រេង។ ប្រេងដែលចម្រាញ់ពីគ្រាប់ផ្កាឈូករ័ត្នមានគុណ ភាពខ្ពស់ដែលប្រកបទៅដោយសារធាតុដូចជា អាស៊ីត Linoleic អាចជួយកាត់បន្ថយជាតិ cholesterol ជារោគដែលមានសារធាតុខ្លាញ់ធ្វើឱ្យស្ទះក្នុងសសៃឈាម។ ក្រៅពីនេះប្រេងដែលចម្រាញ់ ពីគ្រាប់ផ្កា ឈូករ័ត្នប្រកបទៅដោយវិតាមីន អេ ឌី អ៊ី និងឃេទៀតផង។ ភាគច្រើនគេនិយមដាំនៅប្រទេសដែលស្ថិត នៅក្នុងតំបន់ក្តៅធម្យមដូចជាៈ សហភាពសូវៀត អាជិនទីណា និងប្រទេសដែលស្ថិតនៅទ្វីបអ៊ឺរ៉ុបខាង កើត។ ចំណែកក្នុងប្រទេសកម្ពុជា ត្រូវបានគេជួយជម្រុញឱ្យមានការដាំផ្កាឈូករ័ត្នជាលក្ខណះជាមុខ របរជាបន្តបន្ទាប់ ដើម្បីឱ្យបានទិន្នផលគ្រប់គ្រាន់សម្រាប់ឧស្សាហកម្មផលិតប្រេងពីផ្កាឈូករ័ត្ន និងតម្រូវ ការរបស់អតិថិជន ម្យ៉ាងដើមផ្កាឈូករ័ត្នជារុក្ខជាតិដែលមានអាយុខ្លីឬសវែង ធន់នឹងអាកាសធាតុក្តៅបាន ល្អជារុក្ខជាតិផ្សេងៗ។



លក្ខណះរបស់ដើមផ្កាឈូករ័ត្ន
ដើមៈ ភាគច្រើនជាប្រភេទរុក្ខជាតិគ្មានខ្នែង ប៉ុន្តែពូជមួយចំនួនអាចមានខ្នែង បែកមែក កម្ពស់ ទំហំដើម ការបែកខ្នែង អាស្រ័យទៅលើពូជ តំបន់ និងអាកាសធាតុ។ ខ្នែងដើមផ្កាឈូករ័ត្នមានប្រវែងចាប់ពី 1-10 ស.ម. ដើមមានសភាពកោងត្រង់ទងក្រោមផ្កា។ ការបែកខ្នែងអាចចេញពីគល់ផ្កា ចុង ឬតាមបណ្តោយរបស់ដើម។ ស្លឹកជាប្រភេទស្លឹកទោលឆ្លាស់គ្នា ក្នុងមួយដើមអាចមានចាប់ពី 8-70 ស្លឹក ហើយអាចមានរូបរាងខុសៗគ្នា 
ទៅតាមពូជនីមួយៗ ។ ចំណែកឯពណ៌វិញមានពណ៌បៃតងខ្ចី បៃតង បៃតងចាស់ បណ្តូលដែលចេញស្លឹក មកថ្មីៗ ទង (ស្លឹក) វាត្រង់រហូតដល់មានប្រវែង ១ ស.ម. ចុងរបស់ស្លឹកនឹងចាប់ផ្តើមកោងបន្តិចម្តងៗ រហូត ក្លាយជាអក្សរយូ​ (U) ។​

ផ្កាឈូករ័ត្ន
ផ្កាៈ មានលក្ខណះជារង្វង់ ស្រដៀងចាន មានលក្ខណះតូចធំទៅតាម
ពូជតំបន់ និងអាកាសធាតុ។ ផ្កាមានផ្កាធំមួយដែលមានត្របកនៅខាងៗ
ជុំវិញជារង្វង់ និងផ្កាតូចៗនៅខាងក្នុងដែលមានកញ្ចុំកេសរឈ្មោល និង
ញី។ ផ្កា ឈូករ័ត្នមួយទង មានផ្កាតូចៗនៅខាងក្នុងចាប់ពី 700-3,000 ផ្កា ដោយចាប់ផ្តើមរីក ឬទុំពីរង្វង់ខាងៗចូលមកខាងក្នុងដែលជាចំណុច 
កណ្តាល។ ភាគច្រើនគេនិយមដាំផ្កាឈូករ័ត្នដែលមានផ្កា ១ ទងក្នុង 
១ ដើម ព្រោះវាផ្តល់ គ្រាប់ធំៗ និងមានគុណភាពល្អ។
គ្រាប់ៈ មានសាច់នៅខាងក្នុង ដែលស្រោបដោយសំបកយ៉ាងរឹងមាំ នៅពេលផ្លែទុំត្របកនឹងក្រៀម ឬជ្រុះ គ្រាប់ដែលមានទំហំធំៗ នៅជុំវិញខាងក្រៅ ចំណែកគ្រាប់ដែលនៅខាងក្នុង ឬកណ្តាលមានទំហំតូចៗ។ គ្រាប់ផ្កាឈូករ័ត្នចែកចេញជា ៣ ប្រភេទគឺៈ
១. គ្រាប់សម្រាប់ចម្រាញ់ជាប្រេង មានទំហំតូចៗ ពណ៌ខ្មៅ សំបកស្តើង ផ្តល់ប្រេងច្រើន។
២. គ្រាប់សម្រាប់ទទួលទាន មានទំហំធំៗ ជាងប្រភេទទី ១ សំបកក្រាស់ មិនជាប់នឹងសាច់ខាងក្នុង ងាយស្រួលបក ដើម្បីទទួលទាន ដោយចំហុយ ដាក់បង្អែម ធ្វើជាម្សៅជាគ្រឿងផ្សំអាហារ ឬលីងជាមួយអំបិលហើយបក សំបកចេញរួចទទួលទានដូចជាគ្រាប់ឪឡឹក។
៣. គ្រាប់សម្រាប់ចិញ្ចឹមបក្សី​ ដោយប្រើគ្រាប់ជាអាហារសម្រាប់ចិញ្ចឹមបក្សី។


Wednesday, 25 July 2012

ផ្កាសេមាន់

ផ្កាសេមាន់
ឈ្មោះវិទ្យាសាស្រ្តៈ Celosia argentea L. var. cristata (L.) Kuntze
ឈ្មោះសាមញ្ញៈ Cockscomb, Chinese Wool Flower
ឈ្មោះជាភាសាខ្មែរៈ ផ្កាសេមាន់

ផ្កាសេមាន់ គឺជាប្រភេទផ្កាដែលគេនិយមលំអរ ដើមមានកម្ពស់ 1.0-1.5 ម. បែកមែកសាខា សំបកគ្រើមៗ។ ចំណែកឯផ្កាវិញមានទាំងពណ៌ក្រហមចាស់ ពណ៌ស ពណ៌សា្វយ និងលឿង មានលក្ខណះដូច សេមាន់។

Sunday, 15 July 2012

ផ្ការំយោល

ផ្ការំយោល
ផ្ការំយោលត្រូវបានគេសា្គល់យូរយារណាស់មកហើយ ជាពិសេស នៅតាមផ្ទះកាលពីសម័យមុន មានស្ទើរគ្រប់ផ្ទះ។ បច្ចុប្បន្នផ្ការំយោល ត្រូវបានគេបង្កាត់ពូជ ដើម្បីទទួលបានពូជថ្មីជាច្រើន ដែលមាន លក្ខណះ ពណ៌ផ្សេងៗ គ្នា ធ្វើឱ្យផ្ការំយោលមានរូបរាង និងពណ៌ ស្រស់ស្អាត ហើយមានកំពស់ប្រហែលជា  2.50 ម. ស្លឹកពណ៌បៃតង ស្លឹកមានលក្ខណះស្រួចចុង ប៉ុន្តែបច្ចុប្បន្នក៏នៅតែមានពូជប្លែកៗ ច្រើនប្រភេទទៀត។
លក្ខណះពិសេស

ផ្ការំយោលមានសសៃនៅចំកណ្តាលវែងហើយបែកជាសសៃឆ្មាៗ នៅខាងចុង មានស្លឹកទោលឆ្លាស់គ្នា មានរាងស្រដៀងស្លឹកពោធិ៍ឆែកខាងៗ 3-5 ឆែកដូចធ្មេញរណា ចំណែកឯផ្កាវិញមាន 5 ត្របក។



Friday, 13 July 2012

ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ

ជារៀងរាល់ឆ្នាំនៅខែកក្តិកព្រះរាជាណាចក្រកម្ពុជាតែងតែប្រារព្ធពិធីបុណ្យអុំទូក​ បណ្តែត​ប្រទីត និងសំពះព្រះខែ។ ពិធី​នេះត្រូវ​បានគេធ្វើ​ឡើងនៅ​គ្រប់ទីកន្លែងប្រកបដោយបរិយាកាសរីករាយកុះករ ជាទីបំផុត។ ជាងនេះទៀត នៅតាមដងទន្លេសាប ត្រង់ម្តុំ​ទន្លេចតុមុខ ទល់មុខ​ព្រះបរមរាជវាំង ក្នុងរយៈ ពេល​៣ថ្ងៃគឺថ្ងៃ ១៤ កើត ១៥ កើត និងថ្ងៃ​១រោចខែកត្តិក​មានប្រជារាស្រ្តខ្មែរ​ជាច្រើន​បានមក​ចូលរួម​អបអរសាទរ​ ក្នុងពិធីបុណ្យ​អុំទូកនេះ។

១. ពិធីបុណ្យអុំទូក
ការប្រណាំងទូក

នៅថ្ងៃចាប់ផ្តើម( ថ្ងៃ១៤ កើត ខែកត្តិក) គឺមានការប្រណាំងទូក ង និងទូកមួង។ គណៈកម្មាការ​បុណ្យជាតិ​បានរៀបចំ​ទូកជាច្រើនគូ​ដែល​ត្រូវ​ជ្រើសរើស​ ពីវត្តនានា​ក្នុងទូទាំង​ប្រទេស​អោយមកចូល រួម​ប្រណាំង។ របៀបប្រណាំង​ទូកគេប្តូរគ្នាជាគូ ចេញប្រណាំង តៗគ្នា​ជាលំដាប់​លំដោយ​តាមដង​ទន្លេសាប​ចាប់ពីស្ពានជ្រោយ ចង្វារ​ ដល់មុខ​ព្រះបរមរជវាំង។

ការប្រណាំងទូក​គឺត្រូវប្តូរខ្សែ​ទឹកគ្នា​ម្នាក់ម្តង​សារចុះសារ​​ឡើងជាបីជើង​ ក្នុងមួយថ្ងៃ​រហូត គំរប់បីថ្ងៃ​ទើប​ប្រកាស​លទ្ធផល​ផ្តល់រង្វាន់​។ ព្រះមហាក្សត្រ​ក៏ស្តេចយាងចូលរួម ក្នុងពិធីនេះ​ដែរ គឺស្តេចយាង​មកក្នុងពេលថ្ងៃ​ចុងបញ្ចប់នៃពិធី​អុំទូក។

២. ពិធីបណ្តែតប្រទីប

បណ្តែតប្រទីប
​ពេលយប់ មានពិធីបណ្តែតប្រទីតរបស់ក្រសួងស្ថាប័ននានាតាម ដងទន្លេសាប និងអុច​កាំជ្រួចកំដរផង​។ ប្រទីប​ទាំងនោះត្រូវរៀប ចំនៅលើទូក​ឫកប៉ាល់​ធំៗលំអរ​ដោយក្បាច់​រចនា បំពាក់ភ្លើង អគ្គិសនីយ៉ាងភ្លឺចិញ្ជាចចិញ្ចែង និងមានដាក់ឈ្មោះរបស់ក្រសួង ឫស្ថាប័នរៀងៗខ្លួន ហើយ​ការបណ្តែត​ប្រទីប​នេះត្រូវបាន​គេរៀប ចំ​ជារៀងរាល់​យប់រហូត​ដល់ថ្ងៃបញ្ចប់ ​នៃកម្មវិធីបុណ្យ។​ សិល្បៈ គ្រប់ប្រភេទ ត្រូវបាន​គេសម្តែង​ជូនទស្សនា​គ្រប់ទិវា​រាត្រី ដើម្បី​កំដរបរិយាកាសឲ្យរឹង​រិតតែ​អធឹក អាធម សប្បាយរីករាយទ្វេរឡើង។ ពិធីបណ្តែតប្រទីប​នេះប្រជាជនទូទៅ​ច្រើនធ្វើនៅ​ពេលចេញ វស្សា មានធ្វើ​ប្រទីបដើម្បីដាក់សណ្តែក ល្ង ពោត ដូង ត្រាវ។ល។ ​ដើម្បី​ឧទ្ទិស​កុសល​ដល់​ព្រះ​គង្គា និង​ព្រះធរណី​ដែល​បាន​ផ្ដល់​នូវ​សេចក្ដី​សុខ​សប្បាយ​ ភោគ​ផល​ក្នុង​ការ​ងារ​កសិកម្ម របរ​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ និងដើម្បី​រៀបចំ​ដំណើរ​ជូនជីដូនជីតា​ឲ្យត្រឡប់ទៅភូមិស្ថាន​ដើម​របស់គាត់​វិញ ដោយធ្វើទូក ឬប្រទីបតូចៗពីសំបកពីសំបក​ចេកបណ្តែត​ដោយតាំងភ្លើងទៀនលំអរ។




Thursday, 12 July 2012

ផ្ការំដួល

រំដួល (Mitrella Mesnyi) គឺជាផ្កាតំណាងឲ្យប្រទេសកម្ពុជា មានដើមកំណើតនៅអាស៊ីអាគ្នេយ៍ ជា ប្រភេទដើមឈើដែល មានកម្ពស់ចាប់ពី  3-15 ម. សំបកពណ៌ត្នោត រលោងរាបស្មើ ឬមានលក្ខណះ គ្រើមៗបែកមែកសាខា ស្លឹកទោលរៀង តែផ្ទុយគ្នា រលោង ស្រួចចុង ពណ៌បៃតងចាស់។ ចំណែកឯ
ផ្នែកខាង ក្រោមរបស់ស្លឹកមានពណ៌បៃតងខ្ចី ចេញផ្កាតាមខ្នែងស្លឹក និងតាមចុងមែក មានពណ៌ លឿងក្លិនក្រអូប មាន២ស្រទាប់ ស្រទាប់ទាំងពីរមានលក្ខណះស្រដៀងគ្នា មានកម្រាស់ក្រាស់ ហើយរឹង។ ផ្ការំដួលមាន ៦ ត្របក រៀងគ្នាជា ២ ស្រទាប់ ក្នុង ១ ស្រទាប់មាន ៣ ត្របកហើយត្របក ខាងក្នុងមានខ្នាតតូច និងកោងជាង ចុងត្របកមានលក្ខណះស្រួច ចាប់ផ្តើមផ្កាពីខែធ្នូ - មីនា ផ្លែមានពណ៌បៃតងខ្ចី មូលតូចរលោង មានគ្រាប់ប្រមាណជា 1-2 គ្រាប់ ជាលក្ខណះកញ្ចុំ ពេលទុំ មានពណ៌ខ្មៅ រសជាតិជូរអែម។ រំដួលមានគុណប្រយោជន៍ខាងឱសថបុរាណដូចជាៈ សំបកជួយ បំបាត់អាការៈក្តៅក្នុងខ្លួន ផ្កាជួយបំបាត់ការវិលមុខ ខ្យល់គរ ជាឱសថជំនួយបេះដូង ជំនួយឈាម កេសរអាចផ្សំជាឱសថជំនួយកម្លាំង ជំនួយឈាម និងជួយបំបាត់អាការៈវិលមុខ ខ្យល់គរ។
 

Saturday, 7 July 2012

អាហារប្រចាំប្រជាជាតិអាស៊ាន Asean cuisine

អាហារគឺជាផ្នែកមួយដែលអាចបង្ហាញពីអត្តសញ្ញាណ វប្បធម៌របស់ប្រទេសនីមួយៗ បានយ៉ាង
ច្បាស់។ ក្នុង ដំណើរឆ្ពោះទៅកាន់ប្រជាជាតិអាស៊ានក្នុងឆ្នាំ 2015 យើងទាំងអស់គ្នាដែលរស់នៅក្នុង 
ប្រទេសដែលជា សមាជិកអាស៊ានគួរតែស្វែងយល់អំពីអាហាររបស់ប្រទេសនីមួយៗ ឱ្យបានច្បាស់ 
ព្រោះវា គឺជាចំនុចចាប់ ផ្តើមនៃការសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមក រួមទាំងវប្បធម៌ប្រពៃណី ទំនៀមទំលាប់ ការរស់នៅប្រចាំថ្ងៃ ដើម្បីរួបរួមគ្នាអភិវឌ្ឍន៍ប្រជាជាតិទាំងអស់គ្នា។

ប្រទេសប៊្រុយណេ 
អាំប៊ូយ៉ាត់
អាំប៊ូយ៉ាត់ (Ambuyat) ជាអាហារដែលពេញនិយមរបស់ប្រទេសប្រ៊ុយនេ លក្ខណះសំខាន់គឺស្អិត
ខាប់ ស្រដៀងបបរ ឬបាយម៉ាន ដោយមានគ្រឿងផ្សំគឺម្សៅសាគូ។ អាំប៊ូយ៉ាត់មិនមានរសជាតិទេ ប៉ុន្តែ រសជាតិ ដែលឆ្ងាញ់ស្ថិតនៅលើទឹកជ្រលក់រសជាតិជូរ cacah ។ ក្រៅពីនេះនៅមានសាច់អាំងខ្ចប់
ស្លឹកចេក សាច់ចៀន ដែលគេនិយមទទួលទានជាមួយអាំប៊ូយ៉ាត់ ។ 

ប្រទេសកម្ពុជា 
អាម៉ុក

អាម៉ុក (Amok) ជាអាហារដ៏ពេញនិយមរបស់ប្រទេសកម្ពុជា ភាគច្រើនគេនិយមធ្វើពីសាច់ត្រី គ្រឿងគល់ស្លឹកគ្រៃ ម្ទេសប្លោក ខ្ទិះដូង ហើយយកទៅចំហុយឱ្យឆ្អិន តែពេលខ្លះគេអាចប្រើសាច់មាន់ ឬខ្យង។  មូលហេតុដែលគេនិយមធ្វើពីត្រីព្រោះ ប្រជាជនកម្ពុជាចូលចិត្តហូបត្រី ហើយម្យ៉ាងវាងាយ ស្រួលរក ដោយសារកម្ពុជាមានបឹងទន្លេសាបមួយយ៉ាងធំនៅចំកណ្តាលប្រទេស និងសំបូរទៅដោយ មច្ឆាជាតិ។