ជារៀងរាល់ឆ្នាំនៅខែកក្តិកព្រះរាជាណាចក្រកម្ពុជាតែងតែប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីត និងសំពះព្រះខែ។ ពិធីនេះត្រូវបានគេធ្វើឡើងនៅគ្រប់ទីកន្លែងប្រកបដោយបរិយាកាសរីករាយកុះករ ជាទីបំផុត។ ជាងនេះទៀត នៅតាមដងទន្លេសាប ត្រង់ម្តុំទន្លេចតុមុខ ទល់មុខព្រះបរមរាជវាំង ក្នុងរយៈ ពេល៣ថ្ងៃគឺថ្ងៃ ១៤ កើត ១៥ កើត និងថ្ងៃ១រោចខែកត្តិកមានប្រជារាស្រ្តខ្មែរជាច្រើនបានមកចូលរួមអបអរសាទរ ក្នុងពិធីបុណ្យអុំទូកនេះ។
១. ពិធីបុណ្យអុំទូក
 |
ការប្រណាំងទូក |
នៅថ្ងៃចាប់ផ្តើម( ថ្ងៃ១៤ កើត ខែកត្តិក) គឺមានការប្រណាំងទូក ង និងទូកមួង។ គណៈកម្មាការបុណ្យជាតិបានរៀបចំទូកជាច្រើនគូដែលត្រូវជ្រើសរើស ពីវត្តនានាក្នុងទូទាំងប្រទេសអោយមកចូល រួមប្រណាំង។ របៀបប្រណាំងទូកគេប្តូរគ្នាជាគូ ចេញប្រណាំង តៗគ្នាជាលំដាប់លំដោយតាមដងទន្លេសាបចាប់ពីស្ពានជ្រោយ ចង្វារ ដល់មុខព្រះបរមរជវាំង។
ការប្រណាំងទូកគឺត្រូវប្តូរខ្សែទឹកគ្នាម្នាក់ម្តងសារចុះសារឡើងជាបីជើង ក្នុងមួយថ្ងៃរហូត គំរប់បីថ្ងៃទើបប្រកាសលទ្ធផលផ្តល់រង្វាន់។ ព្រះមហាក្សត្រក៏ស្តេចយាងចូលរួម ក្នុងពិធីនេះដែរ គឺស្តេចយាងមកក្នុងពេលថ្ងៃចុងបញ្ចប់នៃពិធីអុំទូក។
២. ពិធីបណ្តែតប្រទីប
 |
បណ្តែតប្រទីប |
ពេលយប់ មានពិធីបណ្តែតប្រទីតរបស់ក្រសួងស្ថាប័ននានាតាម ដងទន្លេសាប និងអុចកាំជ្រួចកំដរផង។ ប្រទីបទាំងនោះត្រូវរៀប ចំនៅលើទូកឫកប៉ាល់ធំៗលំអរដោយក្បាច់រចនា បំពាក់ភ្លើង អគ្គិសនីយ៉ាងភ្លឺចិញ្ជាចចិញ្ចែង និងមានដាក់ឈ្មោះរបស់ក្រសួង ឫស្ថាប័នរៀងៗខ្លួន ហើយការបណ្តែតប្រទីបនេះត្រូវបានគេរៀប ចំជារៀងរាល់យប់រហូតដល់ថ្ងៃបញ្ចប់ នៃកម្មវិធីបុណ្យ។ សិល្បៈ គ្រប់ប្រភេទ ត្រូវបានគេសម្តែងជូនទស្សនាគ្រប់ទិវារាត្រី ដើម្បីកំដរបរិយាកាសឲ្យរឹងរិតតែអធឹក អាធម សប្បាយរីករាយទ្វេរឡើង។ ពិធីបណ្តែតប្រទីបនេះប្រជាជនទូទៅច្រើនធ្វើនៅពេលចេញ វស្សា មានធ្វើប្រទីបដើម្បីដាក់សណ្តែក ល្ង ពោត ដូង ត្រាវ។ល។ ដើម្បីឧទ្ទិសកុសលដល់ព្រះគង្គា និងព្រះធរណីដែលបានផ្ដល់នូវសេចក្ដីសុខសប្បាយ ភោគផលក្នុងការងារកសិកម្ម របរចិញ្ចឹមជីវិតប្រចាំថ្ងៃ និងដើម្បីរៀបចំដំណើរជូនជីដូនជីតាឲ្យត្រឡប់ទៅភូមិស្ថានដើមរបស់គាត់វិញ ដោយធ្វើទូក ឬប្រទីបតូចៗពីសំបកពីសំបកចេកបណ្តែតដោយតាំងភ្លើងទៀនលំអរ។