Saturday 30 June 2012

អត្ថន័យចំនួនផ្កាកុលាប

ផ្កាកុលាបគឺជានិមិត្តរូបនៃសេចក្តីស្នេហាជាយូរយារណាស់មកហើយ។ ប្រសិនជាអ្នកចង់សារភាព ស្នេហ៍ចំពោះនរណាម្នាក់ អ្នកអាចសារភាព បានតាមរយៈផ្កាកុលាប ប៉ុន្តែតើអ្នកដឹងទេថា ចំនួនផ្កា កុលាបដែល អ្នកប្រគល់ឱ្យមនុស្សម្នាក់នោះ វាមានអត្ថន័យជ្រាលជ្រៅដែលបង្កប់ នៅក្នុងនោះដែរ។ មកមើលជាមួយគ្នាមើល៍ថា ពេលដែលកន្លងទៅ នោះ អ្នកបានឱ្យផ្កាកុលាបទៅគូស្នេហ៍ប៉ុន្មានទង? ហើយមានអត្ថន័យ យ៉ាងម៉េចខ្លះ? ប្រសិនជាអត្ថន័យមិនដូចគោលបំណងក្នុងចិត្ត ពេល ក្រោយ អ្នកគួរតែត្រៀមយកទៅឱ្យគ្រប់ចំនួនផង។


1 ទងគឺ ស្នេហ៍គ្រាដំបូង
2 ទងគឺ សម្តែងសេចក្តីរីករាយ
3 ទងគឺ ខ្ញុំស្រឡាញ់អ្នក
7 ទងគឺ អ្នកធ្វើឱ្យខ្ញុំលង់ស្នេហ៍
9 ទងគឺ យើងទាំងពីរនាក់នឹងស្រឡាញ់គ្នាជារៀងរហូត
10 ទងគឺ អ្នកគឺជាមនុស្សដែលល្អឥតខ្ចោះ
11 ទងគឺ អ្នកគឺជាសម្បត្តិដែលមានតម្លៃតែមួយគត់សម្រាប់ខ្ញុំ
12 ទងគឺ សូមឱ្យអ្នកជាគូនឹងខ្ញុំតែម្នាក់គត់
13 ទងគឺ មិត្តភក្តិស្មោះត្រង់
15 ទងគឺ ខ្ញុំមានអារម្មណ៍ខូចចិត្តខ្លាំងណាស់
20 ទងគឺ ខ្ញុំមានភាពស្មោះត្រង់ចំពោះអ្នក
21 ទងគឺ ជីវិតមួយនេះ ខ្ញុំប្រគល់ឱ្យអ្នក
36 ទងគឺ ខ្ញុំនៅតែចងចាំអនុស្សាវរីយ៍ដែលផ្អែមល្ហែមជាមួយគ្នា
40 ទងគឺ សេចក្តីស្រឡាញ់របស់ខ្ញុំគឺ ស្នេហ៍ស្មោះ
99 ទងគឺ ខ្ញុំស្រឡាញ់អ្នករហូតដល់ថ្ងៃស្លាប់
100 ទងគឺ ខ្ញុំបូជាជីវិតមួយនេះ ដើម្បីអ្នក
101 ទងគឺ ខ្ញុំមានតែអ្នកម្នាក់គត់
108 ទងគឺ តើអ្នកព្រមរៀបផ្កាជាមួយខ្ញុំទេ?
999 ទងគឺ ខ្ញុំនឹងស្រឡាញ់អ្នករហូតដល់វិនាទីចុងក្រោយ

No comments:

Post a Comment