Sunday 15 July 2012

ផ្ការំយោល

ផ្ការំយោល
ផ្ការំយោលត្រូវបានគេសា្គល់យូរយារណាស់មកហើយ ជាពិសេស នៅតាមផ្ទះកាលពីសម័យមុន មានស្ទើរគ្រប់ផ្ទះ។ បច្ចុប្បន្នផ្ការំយោល ត្រូវបានគេបង្កាត់ពូជ ដើម្បីទទួលបានពូជថ្មីជាច្រើន ដែលមាន លក្ខណះ ពណ៌ផ្សេងៗ គ្នា ធ្វើឱ្យផ្ការំយោលមានរូបរាង និងពណ៌ ស្រស់ស្អាត ហើយមានកំពស់ប្រហែលជា  2.50 ម. ស្លឹកពណ៌បៃតង ស្លឹកមានលក្ខណះស្រួចចុង ប៉ុន្តែបច្ចុប្បន្នក៏នៅតែមានពូជប្លែកៗ ច្រើនប្រភេទទៀត។
លក្ខណះពិសេស

ផ្ការំយោលមានសសៃនៅចំកណ្តាលវែងហើយបែកជាសសៃឆ្មាៗ នៅខាងចុង មានស្លឹកទោលឆ្លាស់គ្នា មានរាងស្រដៀងស្លឹកពោធិ៍ឆែកខាងៗ 3-5 ឆែកដូចធ្មេញរណា ចំណែកឯផ្កាវិញមាន 5 ត្របក។



លក្ខណះរបស់ផ្ការំយោលអាចបែងចែកជា ៣ គឺៈ
១. ផ្ការំយោលរីកជារូបពែង
២. ផ្ការំយោលរីកជាបន្ទះសំប៉ែត
៣. ផ្ការំយោលរីកជាបន្ទះកោង
ការតខ្នែង
ការតមែក






ការបង្កាត់ពូជមាន ៣ វិធីគឺៈ
១. ការផ្សាំ
២. ការតមែក ឬចុង
៣. ការតខ្នែង







ការដាំ និងការមើលថែ
ពន្លឺៈ ចូលចិត្តពន្លឺព្រះអាទិត្យខ្លាំងណាស់
ទឹកៈ ត្រូវការជាមធ្យម
ដីៈ ជារុក្ខជាតិដែលងាយស្រួលដាំអាចរីកលូតលាស់បាន និងដាំជាមួយដីស្ទើរគ្រប់ប្រភេទ ប៉ុន្តែមិនគួរជាប្រភេទដីដែលសើម ឬជាំទឹកខ្លាំង
ជីៈ ដាក់ជីលាមកសត្វ ឬជីកំប៉ុស         
រោគ និងសត្វល្អិតៈ មិនសូវមានរោគ តែមានដង្កូវស៊ី


រំយោល គឺជារុក្ខជាតិដែលងាយស្រួលដាំ ប្រសិនជាមានការមើលថែបានល្អ ធ្វើឱ្យរំយោលចេញ
ផ្កាល្អ ស្រស់ស្អាតពេញមួយឆ្នាំ។ សម្រាប់ដី គួរតែជាដីធូរងាយជ្រាបទឹកល្អ អាចផ្សំដីល្បាប់ ផេះ 
ស្រកីដូង ឬធាងដូងចិញ្រ្ចាំ និងជីលាមកសត្វ លាយបញ្ចូលគ្នា។ ការស្រោចទឹកអាស្រ័យលើរដូវ
កាល និងអាកាសធាតុដូចជាៈ នៅរដូវវស្សាគួរស្រោចទឹកនៅពេលដែលមិនមានភ្លៀងរយះពេល
យូរ ឬដីស្ងួតប្រេះ ចំណែករដូវប្រាំងគួរស្រោចទឹកមួយថ្ងែ ១ ដង ហើយមិនគួរឱ្យដីជាំទឹក គួរដាក់
ជី 16-16-16 15-15-15 រាល់ខែ ក្នុង ១ ខែម្តង ព្រមទាំងជ្រួយដីជុំវិញគល់ ឯជីកំប៉ុស ជីលាមក
សត្វ អាចយកមកដាក់ជំនួយដីយូរៗម្តង។


រោគ នឹងសត្វល្អិតបំផ្លាញ

រោគMealybug
១. រោគដែលគេច្រើនជួបប្រទះមានដូចជា រោគស្លឹកប្រហោងក្នុង
រដូវរស្សា រោគស្លឹក រួញដែលបណ្តាលមកពីសត្វល្អិតបំផ្លាញ។
២. សត្វល្អិតបំផ្លាញដែលគេច្រើនជួបប្រទះគឺ សត្វល្អិតពណ៌សៗ 
ស្រដៀងរុយដែលវាបឺតទឹកពីស្លឹក និងបណ្តូល ធ្វើឱ្យកើតរោគស្លឹករួញ 
រោគ Mealybug រោគ Scale insect
៣. សត្វបំផ្លាញមាន ខ្យងហោងស៊ីផ្កា កំចាត់ដោយការចាប់បេះចេញ ឬរោយកំបោរសជុំវិញបរិវេណដែលដាំ។
សត្វល្អិតបំផ្លាញ
រោគScale insect

គុណប្រយោជន៍

ផ្ការំយោលជួយសម្រួលសសៃឈាម ធ្វើឱ្យអារម្មណ៍ស្រស់ថ្លា ជំនួយស្បែក។ ក្រៅពីនេះជួយព្យាបាល និងសម្រួលរោគតម្រងនោម ជាពិសេសរោគដែលទាក់ទងប្រព័ន្ធបន្តពូជរបស់ស្រ្តីដូចជាៈ ធា្លក់ឈាម ច្រើនពេលមករដូវ រដូវmkមិនទៀង ព្រមទាំងបញ្ហាធា្លក់ស។ ចំណែកសំបកដើមរំយោល អាចប្រើ សម្រាប់ព្យាបាលរោគសើរស្បែក  រលាកភ្លើង រលាកទឹកក្តៅ និងជំនួយសក់ជាដើម។


រដូវមកមិនទៀង មានធ្លាក់សៈ យកផ្ការំយោលស្រស់ ៤ ទង មកបុកឱ្យល្អិត ហើយហូបមុនពេល អាហារពេលព្រឹកជាប់គ្នារយៈពេល ៧ ថ្ងៃ យកផ្ការំយោលមកហាលឱ្យស្ងួតនីកន្លែងដែលមានម្លប់ នៅពេលដែលស្ងួតល្អហើយ យកមកបុកឱ្យម៉ត់ជាម្សៅ ហូបម្តង១ ស្លាបព្រាតែនៅពេលព្រឹកជាប់គ្នា រយៈពេល ៧ ថ្ងៃ។
មិនមករដូវៈ យកផ្ការំយោល ៣ ទងបុកឱ្យល្អិត ហើយផ្សំជាមួយទឹកក្រូចឆ្មា ២ សា្លបព្រាបាយ ផ្សំជាមួយទឹកដោះគោឆៅ ១ កែវ រួចផឹកមុនហូបអាហារពេលព្រឹក វាអាចជួយសម្រួលរឿងការមក រដូវបាន។ យកតែត្របកផ្ការំយោលផ្សំជាមួយស្ករស ឬស្ករត្នោត ដាក់ក្នុងថូកែវដែលមាន
គម្របបិត ហើយយកទៅហាលថ្ងៃជាប់គ្នារយៈពេល ២១ ថ្ងៃ ព្រោះនោះស្ករនឹងរលាយជាមួយ
ផ្ការំយោល ពេលគ្រប់កំណត់ហើយយកមកហូបម្តង ២ សា្លបព្រាតែ ២ដងក្នុងមួយថ្ងៃ រយៈពេល
៣ អាទិត្យ វាជាថ្នាំជំនួយឱ្យមករដូវ។

ជួយបំបាត់ក្តៅខ្លួន និងគ្រុនៈ យកផ្ការំយោល ៤ ទង ត្រាំក្នុងទឹកដែលដាំឆ្អិន ២ កែវ ហើយយកតែទឹកមកផឹក វាជួយបញ្ចុះកំដៅ និងគ្រុន។

ចៃទឹកស៊ីជើង
ព្យាបាលរោគសើរស្បែកៈ  ដូចជា ចៃទឹកស៊ីជើង យកសំបក ៥០ 
ក្រាម ត្រាំក្នុងអាល់កុល ១៥០ សេសេ រយៈពេល ១ ថ្ងៃ ហើយត្រង
យកតែទឹកថ្នាំ ដើម្បីលាបបរិវេណដែលកើតចៃទឹកស៊ីជើង។
ជួយព្យាបាលរលាកភ្លើង រលាកទឹកក្តៅៈ យកស្លឹករំយោលមក បុកឱ្យល្អិត ហើយយកមកពូកបរិវេណដែលរលាកភ្លើង ឬទឹកក្តៅ វានឹងជួយឱ្យឆាប់ធូរសា្រល និងជាសះស្បើយ។
ជំនួយសក់ៈ យកស្លឹករំយោលមួយក្តាប់ដៃ រួចលាងឱ្យស្អាត បុកឱ្យ
ល្អិត ចាក់ទឹកបន្តិច ហើយត្រងកាកចោល ច្របាច់យកតែទឹក យកមក កក់សក់ហើយលាងសំអាតឱ្យស្អាត វាមានសារធាតុជំនួសក់ឱ្យដុះក្រាស់ ខ្មៅរលើបរលោង។


                   ផ្ការំយោល

 


No comments:

Post a Comment