Friday 27 July 2012

ផ្កាឈូករ័ត្ន

ឈ្មោះវិទ្យាសាស្រ្តៈ Helianthus annuus  L
ឈ្មោះសាមញ្ញៈ Sunflower
ឈ្មោះជាភាសាខ្មែរៈ ផ្កាឈូករ័ត្ន

ផ្កាឈូករ័ត្ន​ ​ជាប្រភេទរុក្ខជាតិ​ ​ដែលរស់បាន​១ឆ្នាំ​ ​មានកំពស់ពី​ ​១-៣​ម៉ែត្រ​ដើម​ដុះត្រង់​ មានរោមរឹង​ ​វា មានស្លឹក​ធំដុះឆ្លាស់​ទងគ្នា​ ​មានទងវែង​ ​រាងបេះដូង​ស្រួចចុង​ គែមស្លឹក​មានធ្មេញ​រណាផ្ទៃទាំង​សងខាង​ ​មានរោម​ពណ៌ស​ ​ដែលមាន​ផ្កាធំមាន​អង្កត់ផ្ចិត​ ​ពី ​៦​ ទៅ​ ៣៧​សង់ទីម៉ែត្រ ​ត្របកខាង​ក្រៅពណ៌​លឿង ពេល​ចេញផ្កា​នៅខែ​ ​ធ្នូ​ ​និង ​កុម្ភៈ​ដែលមាន​ផ្លែជារង្វង់​ ​មានគ្រាប់​ច្រើនតម្រៀបគ្នា​។ ​ក្នុងការប្រើប្រាស់​ ​គេ ប្រើស្លឹក​ ផ្កា​ ​រុក្ខជាតិ​ទាំងមូល​ គេប្រមូលផល​នៅពេលផ្លែទុំដោយដករុក្ខជាតិ​ទាំងមូលហើយ​រក្សាទុក​ ​ផ្លែ​ ​ស្លឹក​ ​ដើម ដោយផ្នែកៗ​ពីគ្នា ហាលឱ្យស្ងួត ​។
 
ឈូករ័ត្នគឺជារុក្ខជាតិមួយប្រភេទដែលសំបូរជាតិប្រេង។ ប្រេងដែលចម្រាញ់ពីគ្រាប់ផ្កាឈូករ័ត្នមានគុណ ភាពខ្ពស់ដែលប្រកបទៅដោយសារធាតុដូចជា អាស៊ីត Linoleic អាចជួយកាត់បន្ថយជាតិ cholesterol ជារោគដែលមានសារធាតុខ្លាញ់ធ្វើឱ្យស្ទះក្នុងសសៃឈាម។ ក្រៅពីនេះប្រេងដែលចម្រាញ់ ពីគ្រាប់ផ្កា ឈូករ័ត្នប្រកបទៅដោយវិតាមីន អេ ឌី អ៊ី និងឃេទៀតផង។ ភាគច្រើនគេនិយមដាំនៅប្រទេសដែលស្ថិត នៅក្នុងតំបន់ក្តៅធម្យមដូចជាៈ សហភាពសូវៀត អាជិនទីណា និងប្រទេសដែលស្ថិតនៅទ្វីបអ៊ឺរ៉ុបខាង កើត។ ចំណែកក្នុងប្រទេសកម្ពុជា ត្រូវបានគេជួយជម្រុញឱ្យមានការដាំផ្កាឈូករ័ត្នជាលក្ខណះជាមុខ របរជាបន្តបន្ទាប់ ដើម្បីឱ្យបានទិន្នផលគ្រប់គ្រាន់សម្រាប់ឧស្សាហកម្មផលិតប្រេងពីផ្កាឈូករ័ត្ន និងតម្រូវ ការរបស់អតិថិជន ម្យ៉ាងដើមផ្កាឈូករ័ត្នជារុក្ខជាតិដែលមានអាយុខ្លីឬសវែង ធន់នឹងអាកាសធាតុក្តៅបាន ល្អជារុក្ខជាតិផ្សេងៗ។



លក្ខណះរបស់ដើមផ្កាឈូករ័ត្ន
ដើមៈ ភាគច្រើនជាប្រភេទរុក្ខជាតិគ្មានខ្នែង ប៉ុន្តែពូជមួយចំនួនអាចមានខ្នែង បែកមែក កម្ពស់ ទំហំដើម ការបែកខ្នែង អាស្រ័យទៅលើពូជ តំបន់ និងអាកាសធាតុ។ ខ្នែងដើមផ្កាឈូករ័ត្នមានប្រវែងចាប់ពី 1-10 ស.ម. ដើមមានសភាពកោងត្រង់ទងក្រោមផ្កា។ ការបែកខ្នែងអាចចេញពីគល់ផ្កា ចុង ឬតាមបណ្តោយរបស់ដើម។ ស្លឹកជាប្រភេទស្លឹកទោលឆ្លាស់គ្នា ក្នុងមួយដើមអាចមានចាប់ពី 8-70 ស្លឹក ហើយអាចមានរូបរាងខុសៗគ្នា 
ទៅតាមពូជនីមួយៗ ។ ចំណែកឯពណ៌វិញមានពណ៌បៃតងខ្ចី បៃតង បៃតងចាស់ បណ្តូលដែលចេញស្លឹក មកថ្មីៗ ទង (ស្លឹក) វាត្រង់រហូតដល់មានប្រវែង ១ ស.ម. ចុងរបស់ស្លឹកនឹងចាប់ផ្តើមកោងបន្តិចម្តងៗ រហូត ក្លាយជាអក្សរយូ​ (U) ។​

ផ្កាឈូករ័ត្ន
ផ្កាៈ មានលក្ខណះជារង្វង់ ស្រដៀងចាន មានលក្ខណះតូចធំទៅតាម
ពូជតំបន់ និងអាកាសធាតុ។ ផ្កាមានផ្កាធំមួយដែលមានត្របកនៅខាងៗ
ជុំវិញជារង្វង់ និងផ្កាតូចៗនៅខាងក្នុងដែលមានកញ្ចុំកេសរឈ្មោល និង
ញី។ ផ្កា ឈូករ័ត្នមួយទង មានផ្កាតូចៗនៅខាងក្នុងចាប់ពី 700-3,000 ផ្កា ដោយចាប់ផ្តើមរីក ឬទុំពីរង្វង់ខាងៗចូលមកខាងក្នុងដែលជាចំណុច 
កណ្តាល។ ភាគច្រើនគេនិយមដាំផ្កាឈូករ័ត្នដែលមានផ្កា ១ ទងក្នុង 
១ ដើម ព្រោះវាផ្តល់ គ្រាប់ធំៗ និងមានគុណភាពល្អ។
គ្រាប់ៈ មានសាច់នៅខាងក្នុង ដែលស្រោបដោយសំបកយ៉ាងរឹងមាំ នៅពេលផ្លែទុំត្របកនឹងក្រៀម ឬជ្រុះ គ្រាប់ដែលមានទំហំធំៗ នៅជុំវិញខាងក្រៅ ចំណែកគ្រាប់ដែលនៅខាងក្នុង ឬកណ្តាលមានទំហំតូចៗ។ គ្រាប់ផ្កាឈូករ័ត្នចែកចេញជា ៣ ប្រភេទគឺៈ
១. គ្រាប់សម្រាប់ចម្រាញ់ជាប្រេង មានទំហំតូចៗ ពណ៌ខ្មៅ សំបកស្តើង ផ្តល់ប្រេងច្រើន។
២. គ្រាប់សម្រាប់ទទួលទាន មានទំហំធំៗ ជាងប្រភេទទី ១ សំបកក្រាស់ មិនជាប់នឹងសាច់ខាងក្នុង ងាយស្រួលបក ដើម្បីទទួលទាន ដោយចំហុយ ដាក់បង្អែម ធ្វើជាម្សៅជាគ្រឿងផ្សំអាហារ ឬលីងជាមួយអំបិលហើយបក សំបកចេញរួចទទួលទានដូចជាគ្រាប់ឪឡឹក។
៣. គ្រាប់សម្រាប់ចិញ្ចឹមបក្សី​ ដោយប្រើគ្រាប់ជាអាហារសម្រាប់ចិញ្ចឹមបក្សី។


No comments:

Post a Comment