Monday 2 July 2012

ផ្កាលឿងរាជ ឬរាជព្រឹក្ស

លឿងរាជ
លឿងរាជ ឬរាជព្រឹក្ស (Cassia Fistula) ជាប្រភេទដើមឈើដែលមានកម្ពស់ ១០-២០ ម. ត្រកូល Fabaceae ផ្កាជារំយោលវែង ២០-៤០ ស.ម. ផ្កានីមួយៗ មានសសៃនៅចំ កណ្តាល ៤-៧ ស.ម. មានត្របកពណ៌លឿង ទំហំប៉ុនគ្នា ៥ ត្របក ផ្លែប្រវែង ៣០-៦២ ស.ម. និងទំហំ ១.៥-២.៥ ស.ម.។ ភាគច្រើនគេប្រទះ ឃើញនៅអាស៊ីខាងត្បូង ចាប់ពីភាគខាងត្បូង នៃប្រទេសប៉ាគីស្ថាន រហូតដល់ឥណ្ឌា ភូមា និងស្រីឡាំងកា។         


     ​​  លឿងរាជត្រូវបានគេនិយមដាំតាមសួនច្បារសាធារណៈ ឬតំបន់ដែលមានអាកាសធាតុក្តៅ និង ក្តៅសើម វារីកលូតលាស់បានល្អបំផុតនៅកន្លែងវាលស្រឡះ អាចដាំបានទាំងប្រភេទដីឥដ្ឋលាយ ខ្សាច់ ដីឥដ្ឋ ធន់នឹងអាកាសក្តៅ និងដីប្រៃ ប៉ុន្តែមិនធន់នឹងអាកាសធាតុត្រជាក់ខ្លាំង ព្រោះអាចបង្ក ឱ្យមានការដុះផ្សិត និងរោគស្លឹកប្រហោងៗ។


ការដាំដើមលឿងរាជ
ក្នុងរយៈពេលដាំដំបូង ដើមលឿងរាជ ឬរាជព្រឹក្សអាចរីកលូតលាស់យឺត។ ប៉ុន្តែក្រោយពេលពីដាំបានរយៈពេលពី ១-៣ ឆ្នាំ ដើមលឿងរាជនឹងរីកលូតលាស់លឿន សំបកពណ៌ត្នោតរលោង មានឬសកែវវែង ពណ៌លឿង និងមានឬសខ្នែងច្រើន។ នៅពេលដែលដើមលឿងរាជ ឬរាជព្រឹក្សមានអាយុពី ៤-៥ឆ្នាំ វានឹងចេញផ្កា និងផ្កា។


ការថែទាំ
ពន្លឺៈ ដើមលឿងរាជត្រូវការពន្លឺថ្ងៃខ្លាំង និងកន្លែងដែលស្រឡះ
ទឹកៈ ដើមលឿងរាជត្រូវការទឹកបរិមាណតិច គួរស្រោចទឹក 7-10 ថ្ងៃ/ម្តង អាយុប្រហែលជា 4​ ឆ្នាំអាចធន់នឹងធម្មជាតិបានដោយខ្លួនឯង។
ដីៈ ដើមលឿងរាជរីកលូតលាស់បានល្អជាមួយប្រភេទដីឥដ្ឋលាយខ្សាច់ ដីឥដ្ឋ
ជីៈ ដើម្បីឱ្យដើមលឿងរាជរីកលូតលាស់ល្អ គេនិយមប្រើជីកំប៉ុស 2-3 កីឡូក្រាម/ដើម គួរដាក់ជី 3-4 ដង/ឆ្នាំ
ពូជៈ និយមការណ្តុះគ្រាប់ និងផ្ស៊ាំមែក ប៉ុន្តែវិធីដែលទទួលបានល្អគឺ ការណ្តុះគ្រាប់
រោគៈ ដើមលឿងរាជមិនសូវមានបញ្ហារឿងរោគ ព្រោះវាជាដើមឈើដែលធន់នឹងអាកាសធាតុបានល្អ
សត្រូវៈ ដង្កូវចោះដើមដើមលឿងរាជ ធ្វើឱ្យដើម និងចុងមានប្រហោង ស្នាមចោះធ្វើឱ្យមែកបាក់ ឬងរ
ការការពារៈ គួរដាំដើមលឿងរាជាដោយសំអាតបរិវេណកន្លែងដាំ ឬកំចាក់សត្វល្អិតដោយប្រើ ថ្នាំDimethoate


គុណប្រយោជន៍
ដើមលឿងរាជមានគុណប្រយោជន៍ដូចខាងក្រោមនេះ
ផ្លែចាស់ៈ  ផ្លែពណ៌ត្នោតចាស់ មានរសជាតិផ្អែម អាចយកទៅធ្វើ ជាថ្នាំព្យាបាលជំងឺទប់លាមកបាន ដោយផ្លែចាស់មកដាំទឹក និងដាក់ អំបិលបន្តិច ផឹកមុនពេលគេង ឬមុនទទួលទានអាហារ។ ក្រៅពីនេះ ផ្លែដែលចាស់មានសារធាតុដែលមានឥទ្ធិពលដល់ប្រព័ន្ធប្រសាទសត្វ ល្អិត នៅពេលដែលយកផ្លែមកបុកហើយត្រាំទឹកទុកចោលប្រហែលជា 2-3 ថ្ងៃ អាចយកទៅបាញ់កំចាត់សត្វល្អិត និងដង្កូវដែលបំផ្លាញបន្លែ បាន។ លើសពីនេះទៀតគេអាចយកទៅដុតក្នុងការដាំស្ល ហើយសាច់នៅក្នុងផ្លែអាចប្រើ ជំនួសកាក ស្ករក្នុងការធ្វើជាមេ Microorganism
ផ្លែខ្ចីៈ បំបាត់ស្លេស
ស្លឹកៈ អាចយកទៅប្រើសម្លាប់មេរោគបាន
ផ្កាៈ ជួយបំបាត់ដំបៅដែលរលួយ


1 comment: