Wednesday 25 July 2012

ផ្កាសេមាន់

ផ្កាសេមាន់
ឈ្មោះវិទ្យាសាស្រ្តៈ Celosia argentea L. var. cristata (L.) Kuntze
ឈ្មោះសាមញ្ញៈ Cockscomb, Chinese Wool Flower
ឈ្មោះជាភាសាខ្មែរៈ ផ្កាសេមាន់

ផ្កាសេមាន់ គឺជាប្រភេទផ្កាដែលគេនិយមលំអរ ដើមមានកម្ពស់ 1.0-1.5 ម. បែកមែកសាខា សំបកគ្រើមៗ។ ចំណែកឯផ្កាវិញមានទាំងពណ៌ក្រហមចាស់ ពណ៌ស ពណ៌សា្វយ និងលឿង មានលក្ខណះដូច សេមាន់។


ស្លឹកៈ គឺជាប្រភេទរុក្ខជាតិដែលមានស្លឹកទោល រៀងហើយឆ្លាស់គ្នា ទទឹង 1-6 ស.ម. បណ្តោយ 8-15 ស.ម. ។
ផ្កាៈ ផ្កាសេមាន់មាន ២ ប្រភេទគឺ មានលក្ខណះដូចសេមាន់ និងមានលក្ខណះដូចបំពង់តែស្រួច ខាងចុង ពេលខ្លះគេប្រទះឃើញលក្ខណះទាំងពីរប្រភេទនេះនៅលើដើមតែមួយ។
គ្រាប់ៈ គ្រាប់ផ្កាសេមាន់មានលក្ខណះរាងមូល ពណ៌ខ្មៅមានជាតិប្រេង។
ការប្រមូលផល
ផ្កាសេមាន់ គេចាប់ផ្តើមប្រមូលផលនៅពេលដែលមានអាយុប្រហែលជា ៦៥ ថ្ងៃ។ ការកាត់ផ្កា គេអាចធ្វើ បាន ២ វិធីគឺៈ  កាត់ឱ្យមានទងវែងចាប់ពី 20-30 ស.ម. សម្រាប់ដាក់តាំងក្នុងថូផ្កា ឬកាត់យកតែផ្កា វាអាស្រ័យទៅលើតម្រូវការទីផ្សារ។
 
 
                 ផ្កាសេមាន់                    

1 comment: